អង្គទូត​ប្រទេស​អាស៊ាន​ប្រចាំ​នៅប្រទេសចិន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​កេ្មង​ជំទង់​នៃ​ប្រទេស​ចំនួន​៧​ចាប់​ដៃ​គ្នា​ធ្វើ​ដំណើរ​នៅ​ប្រទេស​ចិន​
2018-05-19 14:53:08  cri  Web Editor:Wang

     ថ្ងៃ​ទី​១៨​ខែ​ឧសភា​ ​ក្មេង​ជំទង់​ចំនួន​២៨​នាក់​ដែល​ចូលរួម​សកម្មភាព​​​"​​កេ្មង​ជំទង់​៧​ប្រទេស​ចាប់ដៃ​គ្នា​ធ្វើ​ដំណើរ​នៅ​ប្រទេសចិន​នៃ​​"​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​​ ​ដួងចិត្ត​ប្រជាជន​តភ្ជាប់​គ្នា​​"​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សាលារៀន​Xinyingcai​ក្រុង​ប៉េកាំង​ ​ដើម្បី​ចូលរួម​វេទិកា​កេ្មង​ជំទង់​ចិន​និង​អន្តរជាតិ​ចាប់​ដៃ​គ្នា​ក្រោម​ប្រធានបទ​​មាតុប្រទេស​ខ្ញុំ​សុបិន​ខ្ញុំ​។​ ​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នៃ​វិទ្យុអន្តរជាតិ​ចិន​ អង្គទូត​មួយ​ចំនួន​​នៃ​ប្រទេស​អាស៊ាន​ប្រចាំនៅ​ប្រទេសចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​លើក​នេះ​។​ ​លោក​Nguyen ThiThaiThong​ទីប្រឹក្សា​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេសចិន​បាន​ថ្លែង​ថា​ ​ឆ្លង​តាមរយៈ​សកម្មភាព​លើក​នេះ​ ​ក្មេង​ជំទង់​វៀតណាម​បាន​ក្លាយ​ជា​មិត្តភ័ក្តិ​ល្អ​ជា​មួយ​​កេ្មង​ចិន​និង​ប្រទេស​​នានា​ ​ហើយ​នេះ​ក៏ជា​ឱកាស​ល្អ​សម្រាប់​ក្មេងៗ​នៅ​​វៀតណាម​ទៅ​ដក​បទ​ពិសោធន៍ ពី​វប្បធម៌​ចិន​ផង​ដែរ​។​ ​រំពឹង​ថា​បន្ទាប់​ពី​ចម្រើន​វីយ​ធំដឹងក្តី​ក្មេង​ទាំង​នេះ​អាច​បន្ត​ពង្រឹង​និង​ពង្រីក​មិត្តភាព​ជាមួយ​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​នានា​តទៅ​ទៀត​។

       សូម​បញ្ជាក់ថា​ ​សកម្មភាព​ កេ្មង​ជំទង់​៧​ប្រទេស​ចាប់ដៃ​គ្នា​ធ្វើ​ដំណើរ​នៅ​ប្រទេសចិន​គឺ​រៀបចំ​ឡើង​​ដោយ​សមាគម​សប្បុរស​ធម៌​ចុងហ្វា​ប្រទេស​ចិន​។ ​សិស្សានុសិក្ស​ចំនួន​២៨​នាក់​ដែល​មក​ពី​ប្រទេស​ចិន​ ​កម្ពុជា ​រៀតណាម​ ​ឡាវ​ ​មីយ៉ាន់ម៉ា​​ថៃ​និង​ម៉ុងហ្គោលី​បាន​ចូលរួម​សកម្មភាព​ដែល​មាន​​រយៈពេល​១២​ថ្ងៃ​នេះ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ