ទាក់ទិននឹងពាក្យសម្តីពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ដែលមន្រ្តីអាមេរិកបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី ១៨ ខែឧសភា នៅក្រុងប៉េកាំង លោកLuKang អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាត ព្រមនិងដាស់តឿនឲ្យភាគីអាមេរិកគោរពដោយម៉ឺងម៉ាត់នូវគោលការណ៍ប្រទេសចិនតែមួយ ការកំណត់និងពាក្យសន្យានៃសេចក្តីប្រកាសរួមរវាងចិននិងអាមេរិកចំនួន៣ កុំលូតដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនលើបញ្ហាអំពីទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។
គួររំលឹកថា ពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិកបានថ្លែងថា ការផ្តាច់ចំណងការទូតរវាងប្រទេសដូមីនិកនិងតំបន់ចិនតៃវ៉ាន់គ្រាន់តែអាចកែប្រែស្ថានការណ៍បច្ចុប្បន្នតែមួយចំនួនតូចប៉ុណ្ណោះទេ ពោលគឺគ្មានប្រយោជន៍ដល់ការរក្សាស្ថិរភាពក្នុងតំបន់នោះទេ ។ ទាក់ទិននឹងរឿងនេះ ពេលថ្លែងក្នុងសន្និសីទកាសែតជាប្រចាំដែលបានបើកធ្វើនៅថ្ងៃទី ១៨ ខែឧសភា លោកLu Kang បានគូសបញ្ជាក់ថា ភាគីចិនរីករាយឈរលើមូលដ្ឋាននៃគោលការណ៍ចំនួន ៥ ស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមាន និងគោលការណ៍ប្រទេសចិនតែមួយ ក្នុងន័យអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពជាមួយប្រទេសនានាលើពិភពលោក ។ គោលការណ៍ប្រទេសចិនតែមួយទទួលបានការទទួលស្គាល់និងការគាំទ្រជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ ប្រការនេះជាគោលបំណងរួមរបស់សហគមន៍អន្តរជាតិដែលមិនអាចរារាំងបាននោះទេ ៕