ទាក់ទិននឹងរឿងដែលសហរដ្ឋអាមេរិកបានបង្ហាញឥរិយាបថជាលើកដំបូងថា រីករាយផ្តល់ការធានាសន្តិសុខចំពោះកូរ៉េខាងជើង លោកLu Kang អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានសម្តែងការស្វាគមន៍នៅក្រុងប៉េកាំងនៅថ្ងៃទី ១៨ ខែឧសភា ។ លោកLu Kang បានមានប្រសាសន៍ថា ភាគីចិននឹងបន្តលើកទឹកចិត្តភាគីទាំងពីរអាមេរិកនិងកូរ៉េខាងជើងឲ្យដើរស្របតាមគោលដៅតែមួយ និងកសាងទំនុកចិត្តផ្នែកនយោបាយលើគ្នា ពិគ្រោះពិភាក្សានិងដោះស្រាយបញ្ហាដែលយកចិត្តទុកដាក់រៀងខ្លួន ដើម្បីរួមគ្នាធ្វើការខិតខំប្រឹងប្រែងជំរុញដំណើរនៃការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េតាមវិធីនយោបាយ ។
សូមរំលឹកថា នៅថ្ងៃទី ១៧ ខែឧសភា លោកត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងថា បើសិនជាថ្នាក់ដឹកនាំនៃប្រទេសកូរ៉េខាងជើងឯកភាពនឹងការធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយគ្លេអ៊ែរ នោះសហរដ្ឋអាមេរិករីករាយផ្តល់ការធានាផ្នែកសន្តិសុខចំពោះកូរ៉េខាងជើង រីឯកូរ៉េខាងជើងនឹងទទួលបាននូវការការពារយ៉ាងខ្លាំងក្លាបំផុត ៕