ថ្ងៃទី ១៧ ខែឧសភា លោក Fu Ziying តំណាងនៃក្រសួងពាណិជ្ជកម្មចិនទទួលបន្ទុកចូលរួមការចរចាពាណិជ្ជកម្មអន្តរជាតិ និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ព្រមទាំងប្រធានគណៈកម្មការប្រតិបតិ្តនៃគណៈកម្មាធិការសេដ្ឋកិច្ចអឺរ៉ុបនិងអាស៊ី និងតំណាងនៃប្រទេសជាសមាជិកសហព័ន្ធសេដ្ឋកិច្ចអឺរ៉ុបនិងអាស៊ីបានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងАстана រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន ។
កិច្ចព្រមព្រៀងមួយច្បាប់នេះគឺជាការកំណត់ប្រកបដោយលក្ខណៈជាប្រព័ន្ធលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលប្រទេសចិននិងសហព័ន្ធសេដ្ឋកិច្ចអឺរ៉ុបនិងអាស៊ីបានផ្តល់ឯកភាពជាលើកដំបូង ជាសញ្ញាបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហព័ន្ធក៏ដូចជាសមាជិកសហព័ន្ធមួយនេះបានវិវឌ្ឍរីកចម្រើនពីការរួមគ្នាធ្វើគម្រោងឈានដល់ដំណាក់កាលថ្មីដែលមានការណែនាំជាប្រព័ន្ធ ប្រការនេះមានសារៈសំខាន់ប្រកបដោយនិមិត្តសញ្ញាសម្រាប់ជំរុញកិច្ចកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយនិងផ្លូវមួយ" ឲ្យតភ្ជាប់ជាមួយកិច្ចកសាងរបស់សហព័ន្ធសេដ្ឋកិច្ចអឺរ៉ុបនិងអាស៊ី ៕