​សនិ្នសីទ​លើក​ទី៨​នៃ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបតិ្តការ​សៀង​ហៃ​បាន​ឈាន​ដល់​គំនិត​ឯកភាព​៤​ចំណុច
2018-05-18 15:04:49  cri  Web Editor:Guo

      ថ្ងៃទី ១៧ ខែ​ឧសភា អ្នក​សារព័ត៌មាន​ទទួល​បាន​ដំណឹង​ពី​សន្និសីទ​លើក​ទី​៨ នៃ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រទេស​ជា​សមាជិក​​អង្គការ​សហប្រតិបតិ្តការ​សៀងហៃ​ឲ្យ​ដឹង​ថា សនិ្នសីទ​លើក​នេះ​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម​៤​ចំណុច​៖

      ទី​មួយ សនិ្នសីទ​បាន​វាយ​តម្លៃ​យ៉ាង​សកម្ម​ចំពោះ​សនិ្នសីទ​ជាន់​​ខ្ពស់​លើក​ទី​ពីរ​ដែល​បាន​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធាន​បទ "​ការ​គំរាម​កំហែង​ថ្មី ប្រតិបតិ្តការ​រួម​​"ដែល​សហការ​រៀប​ចំ​ដោយ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​និង​ការិយាល័យ​ទទួល​បន្ទុក​បញ្ហា​គ្រឿង​ញៀន​និង​បទ​ឧក្រិដ្ឋកម្ម​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​វីយែន ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃទី ១២ ខែ​មីនា​ឆ្នាំ​២០១៨​នេះ ។

      ទីពីរ ឯកភាព​គ្នា​​លើ​សេចកី្ត​ព្រាង​​ដែល​បណ្តា​ភាគីនានា​បាន​កំណត់​ គឺ"​ទស្សនទាន​​របស់​អង្គការ​សហប្រតិបតិ្តការ​សៀងហៃ​ស្តីពី​ការ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ថ្នាំ​ស្ពឹក​និង​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ដោយ​ផ្តេស​ផ្តាស​" ព្រម​ទាំង​គាំទ្រ​ឲ្យ​ដាក់​សេចក្តី​ព្រាង​នេះ​ជូន​​សនិ្នសីទ​ក្រុម​ប្រឹក្ស​ប្រមុខ​រដ្ឋ​របស់​ប្រទេស​ជា​សមាជិក​​អង្គការ​សហប្រតិបតិ្តការ​សៀង​ហៃ​ទៅ​តាម​របៀបវារៈ​ដើម្បី​ទទួល​បាន​អនុម័ត ។

      ទីបី គាំទ្រ​ក្រុម​ការងារ​របស់​អ្នក​ជំនាញ​ឲ្យ​បង្កើន​ការ​ផ្លាស់​ប្តូរ​ការ​​ស៊ើបការណ៍​អំពី​សំណុំ​រឿង​គ្រឿង​ញៀន​ បង្កើន​ការ​គ្រប់​គ្រង​ចំពោះ​សម្ភារៈ​គីមី​ដែល​ងាយ​ផលិត​ជា​គ្រឿង​ញៀន​ កាត់​បន្ថយ​តម្រូវការ​ខាង​គ្រឿង​ញៀន​ ក៏​ដូច​ជា​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​កែ​លម្អ​មូលដ្ឋាន​ច្បាប់​ ។

      ទីបួន រំលឹក​ឡើង​វិញ​ថា នឹង​គាំពារ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ប្រព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​អន្តរជាតិ​ដែល​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​ និង​គាំពារ​កិត្យានុភាព​នៃ​​សន្ធិសញ្ញា​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​ទាំង​បី​​របស់​អង្គការ​សហប្រជាជាតិ​ ក៏​ដូច​ជា​ប្រឆាំង​នឹង​ការ​​ធ្វើ​ឲ្យ​គ្រឿង​ញៀន​ទៅ​ជា​ស្រប​ច្បាប់​ផងដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ