តាមការចុះផ្សាយរបស់សារព័ត៌មានLianhezaobaoរបស់សិង្ហបុរីបានឲ្យដឹងថា លោកម៉ាហាធៀនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានថ្លែងកាលពីថ្ងៃទី១៦ខែឧសភាថា រដ្ឋាភិបាលនឹងធ្វើតាមពាក្យសន្យារបស់ខ្លួនដែលបានលើកឡើងក្នុងពេលប្រកួតប្រជែងការបោះឆ្នោតស្តីពីការលុបចោលពន្ធប្រើប្រាស់ ព្រមនិងប្រគល់ពន្ធដែលយកលើសពីមុនឲ្យពាណិជ្ជករវិញ ។ បន្ទាប់មក ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីក៏បានចេញសេចក្តីថ្លែងការណ៍ថា វិធានការនេះសមស្របនឹងប្រើប្រាស់ទាំងទំនិញនិងសេវាកម្មក្នុងប្រទេសនិងនាំចូលពី បរទេស តែមិនបូករួមទាំងទំនិញនិងសេវាកម្មដែលបានលុបចោលពន្ធប្រើប្រាស់រួចទៅហើយនោះឡើយ៕