-លោកត្រាំ ប្រធានាធិបតីអាមេរិកជួបពិភាក្សាជាមួយលោកLiu He បេសកជនពិសេសរបស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិន និងជាឧបនាយករដ្ឋមន្រ្តីចិន។
-លោកវ៉ាង អ៊ី រដ្ឋមន្រ្តីក្រសួងការបរទេសចិនថ្លែងអំពី"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ថា គំនិតផ្តួចផ្តើមនេះបានត្រួសត្រាយផ្លូវថ្មីសម្រាប់ប្រទេសនានាសម្រេចការអភិវឌ្ឍរួមប្រកបដោយភាពរុងរឿង ។
-លោកវ៉ាង អ៊ី រដ្ឋមន្រ្តីក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍រវាងប្រទេសប៉ាឡេស្ទីននិងអ៊ីស្រាអែលថា ត្រូវខិតខំប្រឹងប្រែងដោយពេញទំហឹងដើម្បីសម្រេចសុខសន្តិភាព ត្រូវថែរក្សានិងឲ្យតម្លៃពិតប្រាកដទៅលើអាយុជីវិត ។
-សន្និសីទថ្នាក់ដឹកនាំស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃលើកទី ៨ បានឈានដល់គំនិតឯកភាពរួម ៤ ចំណុច ។
-រដ្ឋាភិបាលកូរ៉េខាងត្បូងអះអាងថា នឹងជំរុញឲ្យការចរចាជាន់ខ្ពស់រវាងកូរ៉េខាងត្បូងនិងខាងជើងអាចប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ។