ថ្ងៃទី ១៧ ខែឧសភា រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្លែងថា នឹងបន្តធ្វើការពិគ្រោះពិភាក្សាជាមួយភាគីកូរ៉េខាងជើង ដើម្បីជំរុញឲ្យការចរចាជាន់ខ្ពស់រវាងកូរ៉េខាងត្បូងនិងខាងជើងអាចប្រព្រឹត្តិទៅក្នុងពេលឆាប់ៗ ។ ថ្ងៃដដែល សន្និសីទនៃគណៈកម្មាធិការសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបានធ្វើក្រោមអធិបតីភាពរបស់លោកChung Eui Yong នាយខុទ្ទកាល័យការពារសន្តិសុខជាតិនៃវិមានឆុងវ៉ាដាយទីស្តីការប្រធានាធិបតីកូរ៉េខាងត្បូង ។ សន្និសីទលើកនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា កូរ៉េខាងត្បូងនឹងអនុវត្តដោយយកចិត្តទុកដាក់នូវសេចក្តីប្រកាស Panmunjomon ដែលបានចុះហត្ថលេខាក្នុងកិច្ចជំនួបកំពូលរវាងប្រទេសកូរ៉េខាងត្បូងនិងខាងជើង ៕