ថ្ងៃទី ១៧ ខែឧសភា លោកCai Qi លេខាធិការបក្សកុម្មុយនិស្តចិនប្រចាំក្រុងប៉េកាំងបានជួបពិភាក្សាជាមួយគណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោកVu Hong Khanh ប្រធានរណសិរ្សមាតុប្រទេសក្រុងហាណូយប្រទេសវៀតណាមនៅក្រុងប៉េកាំង ។
ក្នុងកិច្ចជំនួប លោកCai Qi បានថ្លែងថា ក្រុងប៉េកាំងនឹងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយក្រុងហាណូយដូចពេលកន្លងទៅ ហើយសង្ឃឹមថា ក្រុងទាំងពីរអាចសកម្មធ្វើការផ្លាស់ប្តូរបទពិសោធផ្នែកអភិបាលកិច្ចនិងការអភិវឌ្ឍ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការប្រាកដប្រជានិងផ្តល់ផលប្រយោជន៍ដល់គ្នា ពង្រឹងមូលដ្ឋានប្រជាមតិអំពីចំណងមេត្រីភាពរវាងប្រជាជននៃប្រទេសទាំងពីរចិននិងវៀតណាម សំដៅជំរុញទំនាក់ទំនងរវាងក្រុងប៉េកាំងនិងហាណូយឲ្យមានកម្រិតកាន់តែខ្ពស់ កាន់តែស៊ីជម្រៅ និងវិវឌ្ឍន៍រីកចម្រើនលើវិស័យកាន់តែទូលាយ៕