ថ្ងៃទី១៦ខែឧសភា តាមម៉ោងប្រទេសបារាំង បន្ទាប់ពីបានជួបពិភាក្សាជាមួយលោកLe Drianរដ្ឋមន្រ្តីការបរទេសបារាំងនៅក្រុងប៉ារីស លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននិងលោកLe Drianបានធ្វើសន្និសីទកាសែតរួមគ្នា។
លោកវ៉ាងអ៊ីបានថ្លែងថា យើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា មិត្តមួយចំនួននៅទ្វីបអឺរ៉ុបមានមន្ទិលសង្ស័យនិងការព្រួយបារម្ភមួយចំនួនចំពោះខ្សែក្រវាត់មួយនិងផ្លូវមួយ ប្រការដែលខ្ញុំចង់គូសបញ្ជាក់នោះគឺខ្សែក្រវាត់មួយនិងផ្លូវមួយជាគម្រោងភ្លឺច្បាស់ដូចពន្លឺព្រះអាទិត្យដែលប្រកាន់ខ្ជាប់ការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នានិងប្រកបដោយការបើកទូលាយ តម្លាភាពនិងបរិយាប័ន្ន។លោកប្រធានរដ្ឋចិនស៊ីជីនភីងធ្លាប់បានគូសបញ្ជាក់ថា ខ្សែក្រវាត់មួយនិងផ្លូវមួយមិនត្រឹមតែជាផ្លូវសន្តិភាពនិងផ្លូវអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ន្តែថែមទាំងជាផ្លូវបើកទូលាយនិងផ្លូវបៃតងទៀតផង។ភាគីទាំងពីរចិននិងបារាំងអាចរួមគ្នាចូលរួមកិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយលើមូលដ្ឋានពិគ្រោះពិភាក្សាគ្នាដោយសមភាព ជាពិសេសគឺត្រួសត្រាយកិច្ចសហប្រតិបត្តិការនៃទីផ្សារភាគីទី៣ ដើម្បីសម្រេចឲ្យបានល្អនូវការបំពេញបន្ថែមគ្នាផ្នែកឧត្តមភាព និងត្រួសត្រាយលំហសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយថែមទៀត៕