លោក​វ៉ាងអ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការរដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិនថ្លែង​អំពី​ស្ថាន​ការណ៍​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល

2018-05-18 11:15:40  cri  Web Editor:Zheng

   ថ្ងៃ​ទី​១៧​ខែ​ឧសភា តាម​ម៉ោង​ប្រទេស​អេស្ប៉ាញ បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Dasdisរដ្ឋមន្រ្តី​ការ​បរទេស​អេស្ប៉ាញ​នៅ​ក្រុង​ម៉ាឌ្រីដ លោក​វ៉ាងអ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិននិង​លោកDasdisបាន​ធ្វើ​សន្និសីទ​កាសែតរួម​គ្នា។​ពេល​ឆ្លើយ​សំណួរ​អំពី​ស្ថានការណ៍​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​នា​ពេល​បច្ចុប្បន្ន លោក​វ៉ាង​អ៊ី​បាន​ថ្លែង​ថា បញ្ហា​ប៉ាឡេស្ទីន​ជា​ដើម​ចម​នៃ​បញ្ហា​គ្រប់​បែប​យ៉ាង​នៅ​តំបន់​មជ្ឈិម​បូព៌ា រី​ឯ​ឋានៈរបស់​ក្រុង​ហ្សេរុយសាឡិម​ក៏​ជា​ចំណុច​រសើប​ជាង​គេ​នៃ​បញ្ហា​ប៉ាឡេស្ទីន​ផង​ដែរ។ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រទេស​ចិន​គាំទ្រ​និង​ជំរុញ​យ៉ាង​មុត​មាំមិន​ងាក​រេ​នូវ​ដំណើរ​សន្តិភាព​មជ្ឈិម​បូព៌ា គាំទ្រ​យ៉ាង​មុត​មាំ​នូវ​បុព្វហេតុ​យុត្តិធម៌​របស់​ប្រជាជន​ប៉ាឡេស្ទីន​ក្នុង​ការ​រៀប​ចំ​ឡើង​វិញ​នូវ​សិទ្ធិនិង​ផល​ប្រយោជន៍​ស្រប​ច្បាប់​នៃ​ប្រជាជាតិ​ប៉ាឡេស្ទីន។ប្រទេស​ចិន​ក៏​រីក​រាយ​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​សហគមន៍​អន្តរជាតិ ដើម្បី​ជំរុញ​បញ្ហា​ប៉ាឡេស្ទីន​ឲ្យ​ឆាប់​ទទួល​បាន​ដំណោះ​ស្រាយ​ដោយ​គ្រប់​ជ្រុង​ជ្រោយ យុត្តិធម៌​និង​សមរម្យ​លើ​មូលដ្ឋាន​ប្រកាន់​ខ្ជាប់​ផែន​ការ​ប្រទេស​ពីរ​និង​ប្រកាន់​ខ្ជាប់​ទិស​ដៅ​ធំ​ស្តីពី​ការ​សន្ទនា​ដោយ​សន្តិភាព៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ