លោក លីវហឺ បេសកជន​ពិសេស​របស់​លោក ស៊ីជីនភីង ជួប​ពិភាក្សា​ជា​មួយ​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​និង​សមាជិក​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​អាមេរិក​
2018-05-17 15:21:13  cri  Web Editor:Guo

      ថ្ងៃទី ១៦ ខែ​ឧសភា នៅ​ក្រុង​វ៉ាស៊ីនតោន​ លោក លីវ​ហឺ បេសកជន​ពិសេស​របស់​លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​បាន​ជួប​ពិភាក្សា​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​លោក Kissinger អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​និង​សមាជិក​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​អាមេរិក​ ។

      ក្នុង​កិច្ច​ជំនួប​ទាំង​ពីរ លោក លី​ហឺ​ បាន​លើក​ឡើង​ថា ដំណើរ​​ទស្សនកិច្ច​របស់​ខ្ញុំ​នៅ​អាមេរិក​លើក​នេះ គឺ​ដើម្បី​បន្ត​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជា​មួយ​សហរដ្ឋ​អាមេរិក​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​តទៅ​ទៀត​ ក្នុង​ន័យ​សកម្ម​ស្វែង​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ដោយ​សមរម្យ​ ក៏​ដូច​ជា​គាំពារ​ការ​អភិវឌ្ឍ​ដោយ​រឹង​មាំ​​នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

      ជា​ការ​ឆ្លើយ​តប លោក Kissinger បាន​ថ្លែង​ថា ភាគី​ទាំង​ពីរ​អាមេរិក​និង​ចិន​គួរ​តែ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​យុទ្ធសាស្ត្រ​ បន្ត​ពង្រីក​ផល​ប្រយោជន៍​ដូច​គ្នា​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត​ និង​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​​ខាង​ការ​គ្រប់​គ្រង​ដោយ​សមរម្យ​ ព្រម​ជា​មួយ​គ្នា​នេះ ក៏​បង្ហាញ​នូវ​កម្លាំង​ដឹក​នាំ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ធំ​និង​សំខាន់​នៃ​​អន្តរជាតិ​និង​តំបន់​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ