ព័ត៌មាន​ពិភពលោក
2018-05-17 15:17:20  cri  Web Editor:Guo

-​ លោក Macron ប្រធានាធិបតី​បារាំង​ជួប​ពិភាក្សា​ជា​មួយ​លោក វ៉ាង​​ យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ។

- លោក វ៉ាង យី ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ថ្លែង​ថា គួរ​តែ​ក្តាប់​ជាប់​ឱកាស​លើ​បី​វិស័យ​ធំៗ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​រវាង​ចិន​និង​បារាំង​មាន​ភាព​កាន់​តែ​ស៊ីជម្រៅ ។

- មន្ត្រី​ជាន់​​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង​ប្រកាស​ថា កូរ៉េ​ខាង​ជើង​ប្រហែល​នឹង​គិត​ពិចារណា​ជា​ថ្មី​ឡើង​វិញ​ថា តើ​នឹង​ចូលរួម​កិច្ច​ជំនួប​ថ្នាក់​ដឹក​នាំ​រវាង​កូរ៉េ​ខាង​ជើង​និង​អាមេរិក​ឬយ៉ាង​ណា ។

- ​លោក ត្រាំ ប្រធានាធិបតី​អាមេរិក​ថ្លែង​ថា អាមេរិក​មិន​ដែល​ទទួល​បាន​ដំណឹង​ពី​កូរ៉េ​ខាងជើង​ស្តីពី​ការ​លុប​​ចោល​កិច្ច​ជំនួប​កំពូល​នៅ​សិង្ហបុរី​នោះ​ទេ ។

- អង្គការ​សហប្រជាជាតិ​​គាំទ្រ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហភាព​អឺរ៉ុប​សម្រាប់​ការ​ជួយ​ស្រោច​ស្រង់​​កិច្ច​ព្រម​ព្រៀង​នុយគ្លេអ៊ែរ​​អ៊ីរ៉ង់ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ