ថ្ងៃទី ១៦ ខែឧសភា តាមម៉ោងប្រទេសបារាំង លោក Macron ប្រធានាធិបតីបារាំងបានជួបពិភាក្សាជាមួយលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិនដែលបំពេញទស្សនកិច្ចនៅក្រុងប៉ារីស ។
ក្នុងកិច្ចជំនួប លោក Macron បានលើកឡើងពីការរំពឹងទុកក្នុងការរួមសហការជាមួយប្រទេសចិនដើម្បីធ្វើឲ្យការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធថែមទៀត ក្នុងន័យដើរតួនាទីណែនាំសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងបារាំងនិងចិន ។
ជាការឆ្លើយតប លោក វ៉ាង យីបានថ្លែងថា ក្រោមសភាពការណ៍អន្តរជាតិបច្ចុប្បន្ន ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសបារាំង ចាប់ដៃគ្នាដើម្បីជំរុញពហុភាគីនិយម ក៏ដូចជារួមគ្នាបញ្ចេញសំឡេងវិជ្ជមានសម្រាប់គាំពារសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក ៕