ថ្ងៃទី ១៦ ខែឧសភា កិច្ចសន្ទនានៃមគ្គុទេសក៍និងអតីតឧត្តមមន្ត្រីថ្នាក់នៃវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកជុំទី១០ បានបិទបញ្ចប់នៅក្រុងប៉េកាំង ។ ក្នុងកិច្ចសន្ទនារយៈពេល២ថ្ងៃ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស្មោះអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ។
ក្នុងកិច្ចសន្ទនា តំណាងនៃប្រទេសចិនបានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺដូចយុថ្កាសម្រាប់លំនឹងនាវា ។ ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ការធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នាគឺជាច្រកចេញតែមួយគត់សម្រាប់ដោះស្រាយបញ្ហា ។
ដោយឡែក តំណាងនៃប្រទេសអាមេរិកបានថ្លែងថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកមានភាពបំពេញបន្ថែមគ្នាខ្លាំង កាធ្វើពាណិជ្ជកម្មគាំពារនិយម ដូចជាការយកពន្ធគយខ្ពស់នោះ វាគ្មានអំណោយផលដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអាមេរិកនិងចិននោះទេ ។ ភាគីទាំងពីរគួរតែប្រកាន់ឥរិយាបថសកម្មនិងប្រាកដប្រជា ដើម្បីដោះស្រាយដោយសមរម្យនូវបញ្ហាដែលកើតឡើងក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអាមេរិកនិងចិននាពេលបច្ចុប្បន្ន ៕