ថ្ងៃទី ១៦ ខែឧសភា តាមម៉ោងប្រទេសបារាំង បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅក្រុងប៉ារីស លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន និងលោក Le Drian រដ្ឋមន្ត្រីការបរទេសបារាំងបានធ្វើសនិ្នសីទការសែតរួមគ្នា ។
លោក វ៉ាង យីបានថ្លែងថា ចិននិងបារាំងបានឯកភាពរួមគ្នាក្តាប់ឱកាសសំខាន់ៗលើបីវិស័យ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងបារាំងមានភាពកាន់តែគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ។ ទីមួយ ក្តាប់ជាប់ឱកាសធ្វើកិច្ចសហប្រតិបតិ្តការនៃគម្រោងធំៗនាពេលបច្ចុប្បន្ន ដើម្បីជំរុញភាពស៊ីសង្វាក់គ្នានិងការអភិវឌ្ឍនៃប្រទេសទាំងពីរលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងថ្មី ដូចជាថាមពលនុយគ្លេអ៊ែរ អាកាសចរណ៍និងអវកាសជាដើម ។ ទីពីរ ក្តាប់ជាប់ឱកាសដែលប្រទេសចិនធ្វើការកែទម្រង់និងបើកទូលាយជុំថ្មី ដើម្បីធ្វើឲ្យកិច្ចសហប្រតិបតិ្តការរវាងចិននិងបារាំងលើវិស័យងើបឡើងថ្មីឲ្យមានភាពកាន់តែស៊ីជម្រៅ ដូចជាការប្រច្នៃប្រឌិត ភាពឆ្លាតវៃសិប្បនិមិត្តនិងសេដ្ឋកិច្ចឌីជីថលជាដើម ដើម្បីត្រួសត្រាយវិស័យសហប្រតិបតិ្តការរវាងចិននិងបារាំងឲ្យកាន់តែទូលំទូលាយថែមទៀត ។ ទីបី ក្តាប់ជាប់ឱកាសឆ្នាំនេះគឺជាឆ្នាំបរិស្ថានចិននិងបារាំង ដើម្បីបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើវិស័យអាកាសធាតុនិងបរិស្ថាន ៕