ថ្ងៃទី១៦ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ឡានឆាង-មេគង្គបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវជើងហោះហើរត្រង់ពីក្រុងក្វាំងចូវដល់ក្រុងភ្នំពេញ។ មកទល់ពេលនេះគិតជាមធ្យមក្នុងមួយថ្ងៃៗមានជើងហោះហើរពីក្រុងក្វាំងចូវទៅកាន់ក្រុងភ្នំពេញលើសពី៧ខ្សែ។
ក្រុមហ៊ុនអាកាសចរណ៍ឡានឆាង-មេគង្គគឺជាក្រុមហ៊ុនអាកាសចរណ៍ដែលបណ្តាក់ទុនរួមគ្នាដោយប្រទេសចិននិងកម្ពុជា ក្នុងគោលបំណងកសាងផ្លូវអាកាសចរណ៍ពប្រសិទ្ធភាព ខ្ពស់សម្រាប់ការសម្រេចគោលដៅប្រាស្រ័យទាក់ទងនិងតភ្ជាប់គ្នាក៏ដូចជាជំរុញការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌រវងប្រទេសទាំង៦តាមបណ្តោយទន្លេឡាឆាងនិងទន្លេមេគង្គ៕