ព័ត៌មានចិននិង​អាស៊ាន​
2018-05-17 18:09:23  cri  Web Editor:Zhai

​-លោកស៊ី​ ជីនភីង ប្រធានរដ្ឋចិន​ជួប​ពិភាក្សា​​ជា​មួយ​គណៈប្រតិភូ​​ទស្សនាមិត្តភាព​​នៃ​បក្ស​ពលករកូរ៉េ​ខាង​ជើង​​​​។

-លោកស៊ី​ ជីនភីង ប្រធានរដ្ឋចិនផ្ញើ​សារ​​សួរ​សុខ​ទុក្ខ​ជូន​​ចំពោះ​​លោកចូខូ ​វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​​​អំពីហេតុការណ៍​​វាយប្រហារ​​ភេរវនិយម​ដែល​បាន​កើត​ឡើងនៅ​ក្រុង​ Surabayaប្រទេស​ឥណ្ឌូណេស៊ី​  ។

-លោក​Liu He បេសកជន​ពិសេស​របស់លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​ជួប​ពិភាក្សាការងារ​ជា​មួយ​លោក​ Henry Kissinger អតីត​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​និង​សមាជិករដ្ឋសភា​​និង​ព្រឹទ្ធសភាអាមេរិក​ ។

-ក្រសួងពាណិជ្ជកម្ម​ចិនបង្ហាញ​​ថា មិន​ចង់​មើល​ឃើញ​ជម្លោះ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិក​មានស​​ភាព​កាន់​តែ​ធ្ងន់​ធ្ងរនោះ​ទេ​​​ ហើយ​ក៏បាន​ត្រៀម​រួម​ជា​ស្រេច​ហើយ​ដើម្បី​ទប់​ទល់​នឹងរឿង​គ្រប់បែបយ៉ាងដែល​មាន​លទ្ធភាព​កើត​ឡើង​ ។ 

-កិច្ច​សន្ទនា​នៃ​មគ្គុទេ្ទ​សក៍និង​អតីត​ឧត្តម​មន្រ្តី​នៃ​វិស័យ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិននិង​អាមេរិក​ជុំ​ទី ១០ បិទ​បញ្ចប់​នៅក្រុង​ប៉េកាំង ។

-​ប្រទេសចិន​ប្រតិកម្ម​ចំពោះ​​​ការ​ប្រែប្រួល​ថ្មី​​​​​នៃ​ស្ថានភាព​​ឧបទ្វីប​កូរ៉េ ​ថា ប្រទេស​កូរ៉េខាង​ជើង​និង​អាមេរិកគប្បី​បង្ហាញ​ពី​សុទ្ធចិត្ត​រៀង​ខ្លួន​  ​ចៀស​វាង​ការផ្គើន​ដាក់​គ្នា ។ 

-កិច្ចសន្ទនា​អំពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ធុរកិច្ច​អេឡិចត្រូនិច​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​រវាង​ចិន​-អាស៊ាន​ បើក​ធ្វើ​នៅប្រទេស​ឥណ្ឌូណេស៊ី​ ។

-ក្រុមហ៊ុន​អាកាសចរណ៍​ឡានឆាង-មេគង្គ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជើង​ហោះ​ហើរ​ត្រង់​ពី​ក្រុង​ក្វាំង​ចូវ​ដល់​ក្រុង​ភ្នំពេញ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ