ប្រទេស​ចិន​​ប្រតិកម្ម​ចំពោះ​​ស្ថានភាពការ​ប្រែ​ប្រួល​ថ្មី​នៃ​ឧបទ្វីប​កូរ៉េ​​ថា ប្រទេស​កូរ៉េខាង​ជើង​និង​អាមេរិក​គប្បី​បង្ហាញ​ពី​សុទ្ធ​ចិត្ត​រៀង​ខ្លួន​  ​ចៀស​វាង​ការផ្គើនដាក់​​គ្នា
2018-05-17 18:08:45  cri  Web Editor:Zhai

      ទាក់​ទិន​នឹង​ការ​ប្រែប្រួល​​ថ្មីនៃ​​​ស្ថានភាព​​ឧបទ្វីប​កូរ៉េ​​​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​នៅថ្ងៃទី ១៦ ខែ​ឧសភា ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ដែល​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង ​លោក​LuKang អ្នក​នាំ​ពាក្យ​នៃ​ក្រសួងការបរទេសចិន​បាន​ថ្លែង​ថា ប្រទេស​កូរ៉េខាង​ជើង​និង​អាមេរិកគប្បី​បង្ហាញ​ពីសុទ្ធចិត្ត​រៀង​ខ្លួណ​​​ ​ចៀស​វាង​​ធ្វើ​សកម្មភាព​ផ្គើនដាក់​​គ្នានិង​ធ្វើ​ឲ្យ​ស្ថានភាព​មាន​ភាព​កាន់​តែ​តាន​តឹង​ ត្រូវ​បង្ក​បង្កើត​លក្ខខណ្ឌ​និង​បរិយាកាស​ដ៏​ល្អ​ប្រសើរ​សម្រាប់​រៀបចំ​ធ្វើ​កិច្ច​សន្ទនា​រវាង​ថ្នាក់​ដឹក​នាំ​ និង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ដើម្បី​សម្រេច​​បាន​នូវ​​ឧបទ្វីប​កូរ៉េ​ដែល​គ្មាន​នុយគ្លេអ៊ែរ​និង​មាន​សុខ​សន្តិភាព​ជា​និរន្តរភាព ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ