ថ្ងៃទី ១៦ ខែឧសភា លោកKim Kye-gwan អនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងថា បើសិនជារដ្ឋាភិបាលរបស់លោកត្រាំ ប្រធានាធិបតីអាមេរិកមានបំណងចង់បង្ខិតបង្ខំឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយគ្លេអ៊ែរដោយឯកតោភាគី នោះកូរ៉េខាងជើងប្រហែលនឹងគិតពិចារណាជាថ្មីឡើងវិញថាតើនឹងចូលរួមកិច្ចជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសកូរ៉េខាងជើងនិងខាងត្បូងឬយ៉ាងណា។
លោកKim Kye-gwan បានថ្លែងទៀតថា ការដែលសហរដ្ឋអាមេរិកបញ្ឈប់ការប្រើប្រាស់គោលនយោបាយបដិបក្ខ និងគំរាមកំហែងនិងកំញើញខាងនុយគ្លេអ៊ែរចំពោះកូរ៉េខាងជើង វាគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ជំរុញឲ្យឧបទ្វីបកូរ៉េគ្មាននុយគ្លេអ៊ែរ ៕