ពិព័រណ៍​កម្មវិធី​ភាពយន្ត​និង​ទូរទស្សន៍​អន្តរជាតិ​ចិន​លើក​ទី១៥​បាន​សម្ពោធ​បើក​នៅ​សាល​ពិព័រណ៍​ប៉េកាំង
2018-05-17 17:35:02  cri  Web Editor:Zhai

 

 

ថ្ងៃទី១៧​ខែ​ឧសភា​ ពិព័រណ៍កម្មវិធីភាពយន្តនិងទូរទស្សន៍អន្តរជាតិចិន​លើក​ទី១៥បាន​សម្ពោធបើក​នៅ​សាលពិព័រណ៍​ប៉េកាំង ​ផលិតករ​ភាពយន្ត​អន្តរជាតិ​មកពី​ប្រទេស​និងតំបន់​ជាង៥០បានចូលរួមការតាំងពិព័រណ៌លើកនេះ។

 កម្មវិធីដែលចូលរួមតាំងបង្ហាញក្នុងពិព័រណ៍លើកនេះមានខ្លឹមសារយ៉ាងសម្បូរបែបនិងមានចំនួនច្រើនសន្ធឹក។​ប្រព័ន្ធសារ​ព័ត៌មាន​និង​ទស្សនិកជន​បរទេស​ដែល​ចូលរួម​ពិព័រណ៌​លើក​នេះ​បាន​នាំ​គ្នា​សំដែង​ការ​យកចិត្ត​ទុក​ដាក់​​និង​ការស្វាគមន៍​ចំពោះស្នាដៃ​ភាពយន្ត​និង​រឿង​ភាគ​ដែល​ប្រកបដោយ​វប្បធម៌ចិន។​

 

លោកស្រីសឹនជានីងអគ្គនាយកនៃមជ្ឈមណ្ឌលលក់ដូរកម្មវិធីវិទ្យុ ភាពយន្តនិងរឿងភាគចិនបានបង្ហាញថា ពិព័រណ៍កម្មវិធីភាពយន្ត​និងទូរទស្សន៍​អន្តរជាតិចិន​លើកនេះ​មិន​ត្រឹម​តែ​រៀបចំ​ជា​លើកដំបូង​​ដោយស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​ជា​ពិព័រណ៍កម្ម​វិធី​ភាពយន្ត​និង​ទូរទស្សន៍​លើក​ទី១​ក្នុង​យុគសម័យថ្មីរបស់​ប្រទេស​ចិន​ទៀតផង​ ពោល គឺ​ប្រកប​ដោយសារ​សំខាន់​សម្រាប់​ការ​បង្ហាញ​ដោយ​គ្រប់ជ្រុង​ជ្រោយ​នូវ​សភាពការណ៍​អភិវឌ្ឍ​នៃ​មុខរបរ​ភាពយន្ត​និង​រឿងភាគ​ចិន​ និង​ការ​ជំរុញ​មុខ​របរ​ភាពយន្ត​និង​រឿង​ភាគចិន​ឲ្យ​អភិវឌ្ឍរីកចម្រើន​ដោយ​នឹងនរ៕

                                                                                                                      

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ