តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានរុស្ស៊ីកាលពីថ្ងៃទី១៦ខែឧសភាឲ្យដឹងថា លោកត្រាំប្រធានាធិបតីអាមេរិកបានថ្លែងថា អាមេរិកមិនដែលទទួលបានការជូនដំណឹងពីប្រទេសកូរ៉េខាងជើងស្តីពីការលុបចោលកិច្ចជំនួបកំពូលនៅសិង្ហបុរី ទេ។
សូមរំលឹកថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងបានចុះផ្សាយសេចក្តីប្រកាសកាលពីព្រឹកព្រលឹមថ្ងៃទី១៦ខែឧសភាឲ្យដឹងថា កូរ៉េខាងជើងបានបញ្ឈប់កិច្ចជំនួបជាន់ខ្ពស់រវាងកូរ៉េខាងត្បូងនិងខាងជើងដែលគ្រោងនឹងបើកធ្វើនៅថ្ងៃទី១៦ខែឧសភានេះ៕