លោក​ស៊ីជីនភីង​ជួប​ពិភាក្សា​ជា​មួយគណៈប្រតិភូទស្សនា​មិត្តភាព​នៃ​បក្ស​ពលករ​កូរ៉េ​ខាង​ជើង

2018-05-17 11:17:53  cri  Web Editor:Zheng

 ថ្ងៃ​ទី​១៦​ខែ​ឧសភា នៅ​ក្រុង​ប៉េកាំង លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិ​ការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយគណៈប្រតិភូ​ទស្ស​នា​មិត្តភាព​នៃ​បក្ស​ពលករ​កូរ៉េ​ខាង​ជើងដែល​ដឹក​នាំ​ដោយ​លោក​Park Tae–sungសមា​ជិក​ការិយាល័យ​នយោបាយនិង​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​ខាង​ជើង។

      ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​ថ្លែង​ថា ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្រប់​គ្រង​បក្ស​និង​រដ្ឋ​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ជំរុញ​បុព្វ​ហេតុ​កសាង​សង្គម​និយម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ថ្មី​និង​ធំ​ធេង។

      ជា​ការ​ឆ្លើយ​តប លោក​​Park Tae–sungបាន​ថ្លែង​ថា គណៈប្រតិភូ​ទស្សនា​មិត្តភាព​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិនលើក​នេះ​គឺ​ក្នុង​គោល​បំណង​អនុវត្ត​គំនិត​ឯកភាព​សំខាន់​នៃ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​បក្ស​ទាំង​ពីរ រៀន​សូត្រ​បទ​ពិសោធន៍​ក្នុង​កិច្ច​កសាង​សេដ្ឋ​កិច្ច កំណែ​ទម្រង់​និង​បើក​ទូលាយ​របស់​ប្រទេស​ចិន ក្នុង​ន័យ​រួម​វិភាគ​ទាន​ថ្មី​ដល់​ការ​ពង្រឹង​និង​ពង្រីក​ចំណង​មិត្តភាព​រវាង​កូរ៉េ​ខាង​ជើង​និង​ចិន​ដែល​ថ្នាក់​ដឹក​នាំ​នៃ​បក្ស​ទាំង​ពីរ​បាន​រួម​គ្នា​ជំរុញ​និង​លើក​កម្ពស់​ដោយ​ផ្ទាល់៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ