កិច្ចសន្ទនាលើកដំបូងអំពីកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិចខ្សែក្រវាត់មួយនិងផ្លូវមួយរវាងចិន–អាស៊ានដែលផ្តួចផ្តើមរៀបចំដោយមជ្ឈមណ្ឌលចិន–អាស៊ាននិងគណៈប្រេសិតចិនប្រចាំនៅអាស៊ានបានបើកធ្វើនៅក្រុងហ្សាការតារដ្ឋធានីប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៦ខែឧសភា។
លោកHuangXilianឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ានបានថ្លែងថា បច្ចុប្បន្ននេះ ឧស្សាហកម្មធុរកិច្ចអេឡិចត្រូនិចរបស់អាស៊ានកំពុងរីកចម្រើនយ៉ាងផុលផុស កិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិចរវាងចិននិងអាស៊ានបានក្លាយជាចំណុចទាក់ទាញក្រសែចក្ខុថ្មីនៃការប្រាស្រ័យទាក់ទងលើគ្រប់វិស័យរបស់ភាគីទាំងពីរដែលបានជំរុញយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍនិងការតភ្ជាប់គ្នារវាងចិននិងអាស៊ាន។លោកបានថ្លែងទៀតថា ប្រទេសចិនរីករាយរួមសហការជាមួយអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការច្នៃប្រឌិតថ្មីលើពហុវិស័យ ក្នុងនោះបូករួមទាំងធុរកិច្ចអេឡិចត្រូនិចផងឲ្យបន្តទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស៕