កិច្ច​ប្រជុំ​លើក​ទី​១៣​នៃ​លេខាធិការ​សន្និសីទ​ស្តីពី​សន្តិសុខនៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រតិ​បត្តិការ​សៀងហៃ​នឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង

2018-05-17 11:16:42  cri  Web Editor:Zheng

   ថ្ងៃ​ទី​១៦​ខែ​ឧសភា លោក​លូខាង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​នៅ​ក្រុង​ប៉េកាំង​ថា កិច្ច​ប្រជុំ​លើក​ទី​១៣​នៃ​លេខាធិការ​សន្និសីទ​ស្តីពី​សន្តិសុខនៃ​ប្រទេស​ជា​សមា​ជិក​អង្គការ​សហ​ប្រតិ​បត្តិការ​សៀងហៃ​នឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំងពី​ថ្ងៃ​ទី​២១​ដល់​២២​ខែ​ឧស​ភា។​កិច្ច​ប្រជុំ​លើក​នេះ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​លេខាធិការ​សន្និសីទស្តីពី​សន្តិសុខ​នៃ​ប្រទេស​ជា​សមាជិក​អង្គការសហប្រតិបត្តិការ​សៀងហៃ​បន្ទាប់​ពី​អង្គការ​មួយ​នេះ​បាន​បន្ថែម​សមាជិករបស់​ខ្លួន​​មក ដោយ​ឡែក​ភារកិច្ច​ចម្បង​នៃ​កិច្ច​ប្រជុំលើក​នេះ​គឺ​ធ្វើ​ការ​ងារ​ត្រៀម​រៀប​ចំ​ផ្នែក​នយោបាយ​និង​សន្តិសុខ​សម្រាប់​សន្និសីទ​កំពូល​ក្រុង​ឈីងតាវ​ដែល​នឹង​បើក​ធ្វើ​នៅ​ខែ​មិថុនា​ខាង​មុខ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ