រសៀលថ្ងៃទី ៩ ខែឧសភា លោកZhuli លេខាបក្សកុម្មុយនិស្តចិនប្រចាំភ្នំសានឈីងសានខេត្តJiangxiបានទទួលការយកបទសម្ភាសន៍រួមពីក្រុមអ្នកសារព័ត៌មាននៃដំណើរនៅខេត្តJiangxiនៃមហាសន្និបាតអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តJiangxiឆ្នាំ ២០១៨ ។
ព័ត៌មាននៃអ្នកសារព័ត៌មានបរទេសលើកនេះ ។ លោកបានថ្លែងថា ពេលអនាគត ភ្នំសានឈីងសាននឹងរៀបចំសកម្មភាពប្រហាក់ប្រហែលគ្នានេះដោយមិនកំណត់ពេល ហើយពង្រីកទ្រង់ទ្រាយ ដើម្បីទាក់ទាញប្រព័ន្ធសារព័ត៌មានបរទេសកាន់តែច្រើន
មកភ្នំសានឈីងសាន ឆ្លងតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានបរទេស ពន្លឿនឲ្យភ្នំសានឈីងសានផ្សព្វផ្សាយទៅកាន់ផ្ទៃអន្តរជាតិ ។
លោកNils Bergemann អ្នកសារព័ត៌មានអាល្លឺម៉ង់នៃវេបសាយCri onlineយកចិត្តទុកដាក់លើបញ្ហាអំពីលើកកម្ពស់ចំនួនទេសចររបស់ភ្នំសានឈីងសាន ។ លោកZhuliថ្លែងថា ភ្នំសានឈីងសានទាក់ទាញអ្នកទេសចរកាន់តែច្រើនតាមរយៈ ២ ផ្នែក ។ មួយផ្នែកគឺពង្រីកការឃោសនា លើកកម្ពស់ភាពល្បីល្បាញនៃភ្នំសានឈីងសាន ។ មួយផ្នែកទៀតគឺបង្កើនការសម្របសម្រួលធនធាន អនុវត្តការច្នៃប្រឌិតថ្មី ផ្គត់ផ្គង់ផលិតផលគុណភាពល្អក្នុងតម្លៃសមរម្យ ។