​សិក្ខាសាលា​ស្តីពី​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ​រវាង​ចិន​និង​កោះ​Sumatera បានប្រារព្ធ​ធ្វើ​
2018-05-16 11:25:54  cri  Web Editor:Guo

      ថ្ងៃទី ១៥ ខែ​ឧសភា សិក្ខាសាលា​ស្តីពី​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ​រវាង​ចិន​និង​កោះ​ Sumatera ក្រោម​ប្រធាន​បទ ការ​រំលឹក​ឡើង​វិញ​និង​ការ​រំពឹង​ទុក​នា​ពេល​អនាគត ដែល​រៀប​ចំ​ដោយ​ស្ថាន​អគ្គកុងស៊ុល​ចិន​ប្រចាំ​នៅ​ក្រុង Medan ប្រទេស​ឥណ្ឌូណេស៊ី​ និង​សហការ​រៀប​ចំ​ដោយ​សកលវិទ្យាល័យ​ Sumatera​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​​និង​វិទ្យាស្ថាន​មិត្តភាព​អន្តរជាតិ​នៃ​អាស៊ី​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង Medan ទី​រួម​ខេត្ត​ Sumateraខាងជើង​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ។

      ក្នុង​ពិធី​បើក​សិក្ខាសាលា​ លោក Sun Ang អគ្គ​កុងស៊ុល​នៃ​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ប្រចាំ​នៅ​ក្រុង Medan ប្រទេស​ឥណ្ឌូណេស៊ី​បាន​ថ្លែង​សុន្ទរកថា​ដែល​មាន​ចំណង​ជើង​ថា ​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​​ដើម្បី​អភិវឌ្ឍ​ទំនាក់​ទំនង​មេត្រីភាព ។ លោក​បាន​បកស្រាយ​ពី​ការ​ពិត​ជាក់​ស្តែង​ក្នុង​ប្រវត្តិសាស្ត្រ​អំពី​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ចិន​និង​Sumatera ក៏​ដូច​ជា​មរតក​វប្បធម៌​ដែល​ឥណ្ឌូណេស៊ី​បាន​បន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង​បាន​អធិប្បាយ​ពី​តួនាទីដ៏​សំខាន់​នៃ​​ការ​ផ្លាស់​ប្តូរ​វប្បធម៌​​មនុស្សជាតិ​សម្រាប់​ការ​​ជំរុញ​ទំនាក់​ទំនង​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ​ចិន​និង​ឥណ្ឌូណេស៊ី​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ