ពីថ្ងៃទី ១៤ ដល់១៦ ខែឧសភាឆ្នាំ២០១៨ សនិ្នសីទប្រចាំឆ្នាំលើកទី៧៤នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិបានប្រារព្ធធ្វើនៅក្រុងបាងកក រាជធានីប្រទេសថៃ ។
សនិ្នសីទលើកនេះបានធ្វើការជជែកពិភាក្សាជាទូទៅក្រោមប្រធានបទ "បញ្ហាអតុល្យភាពក្រោមបរិការណ៍របៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ "ព្រមទាំងបានធ្វើការពិគ្រោះពិភាក្សាជាពិសេសអំពីបញ្ហាពាក់ព័ន្ធនឹងពហុភាគីនិយមនិងវិទ្យាសាស្ត្រនិងបច្ចេកទេសឈានមុខជាដើម ។ ពេលថ្លែងក្នុងការជជែកពិភាក្សាជាទូទៅនិងការពិគ្រោះពិភាក្សាជាពិសេសអំពីពហុភាគីនិយម លោក Zhang Jun ឧបការីរដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយអំពីមតិយោបល់របស់ចិនអំពីស្ថានការណ៍សេដ្ឋកិច្ចពិភពលោកនិងគំនិតផ្តួចផ្តើមរបស់ប្រទេសចិនអំពីកិច្ចសហប្រតិបតិ្តការនៅអាស៊ីប៉ាស៊ីហ្វិក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់ពហុភាគីនិយមក្នុងសភាពការណ៍បច្ចុប្បន្ន លោកបានថ្លែងថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ទស្សនៈពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នាតទៅទៀត ក៏ដូចជាសកម្មធ្វើកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយនិងផ្លូវមួយ" ក្នុងន័យដើរតួនាទីរបស់ប្រទេសធំដែលមានភាពទទួលខុសត្រូវ ព្រមនិងខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីនិយមផងដែរ ៕