ព័ត៌មានចិននិង​អាស៊ាន​
2018-05-16 13:43:04  cri  Web Editor:Zhai

-លោក​Bounyang Vorachit អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​ និងជា​​ប្រធាន​រដ្ឋ​ឡាវ​  ព្រម​និង​លោកThongloun Sisoulith​ នាយករដ្ឋមន្រ្តី​ឡាវ​បាន​ជួប​ពិភាក្សា​ការងារ​ដោយ​ឡែក​ពី​គ្នា​​ជា​មួយ​លោក​Zhao Kezhi​ រដ្ឋមន្រ្តី​​​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​​។

-ប្រតិភូ​ចិន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជំរុញ​ការ​អនុវត្ត​កិច្ចព្រម​ព្រៀងទ្វេភាគីរវាង​ប្រទេស​មីយ៉ាន់ម៉ានិង​បង់ក្លាដែស​​​ស្តីពី​ការ​​​បញ្ជូន​​ជន​អនាថាឲ្យ​​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​  ។

-សិក្ខាសាលា​ស្តីពី​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ​រវាង​ប្រទេសចិននិងកោះ​​ស៊ូម៉ាត្រា​បើក​ធ្វើ​នៅ​ក្រុង​Medan​ ប្រទេស​ឥណ្ឌណេស៊ី​​​​​ ។

-​សន្និបាត​ប្រចាំ​ឆ្នាំ​នៃគណៈកម្មាធិការ​សេដ្ឋកិច្ច​និង​សង្គមសម្រាប់​​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ​​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​បាងកក​ ប្រទេសថៃ​​​​ ។ 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ