នៅព្រឹកព្រលឹមថ្ងៃទី ១៦ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានអះអាងថា ដោយមកពីប្រទេសកូរ៉េខាងត្បូងនិងអាមេរិកបានបង្ករឿងនិងធ្វើសកម្មភាពបដិបក្ខជាដើម ដូចជាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលសំដៅចំពោះកូរ៉េខាងជើងកាលពីពេលថ្មីៗកន្លងទៅនេះ កូរ៉េខាងជើងត្រូវបង្ខំចិត្តបញ្ឈប់ការចរចាជាន់ខ្ពស់រវាងកូរ៉េខាងជើងនិងខាងត្បូងដែលគ្រោងនឹងបើកធ្វើនៅថ្ងៃទី ១៦ ខែឧសភានេះ ដោយឡែកចំពោះសហរដ្ឋអាមេរិកដែលបានរួមជាមួយកូរ៉េខាងត្បូងធ្វើឲ្យកើតមានស្ថានការណ៍ដូចជាបច្ចុប្បន្ន ក៏ត្រូវគិតពិចារណាម្តងទៀតអំពីជោគវាសនានៃការចរចារវាងថ្នាក់ដឹកនាំនៃប្រទេសកូរ៉េខាងជើងនិងអាមេរិកដែលបានលើកឡើងក្នុងរបៀបវារៈរួចហើយនោះផងដែរ ៕