ក្រុម​ប្រឹក្សា​សន្តិសុខនៃ​អង្គការ​សហប្រជាជាតិថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​មួយ​ចំនួន​ដែល​កើត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី

2018-05-16 11:25:41  cri  Web Editor:Zheng

   ថ្ងៃ​ទី​១៤​ខែ​ឧសភា ក្រុម​ប្រឹក្សា​សន្តិសុខនៃ​អង្គការ​សហប្រជាជាតិបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដើម្បី​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​វាយ​ប្រហារ​ដោយ​ភេរវកម្ម​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​រយៈពេល​២ថ្ងៃ​កន្លង​ទៅនេះ និង​បាន​សម្តែង​សមានចិត្ត​និង​ការ​សួរ​សុខទុក្ខ​យ៉ាង​ក្រៀម​ក្រំចំពោះ​ក្រុម​គ្រួសារនៃ​អ្នក​រង​គ្រោះ​គ្មាន​ទោស​ពៃរ៍និង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី។

      សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​បញ្ជាក់​ថា ចាំ​បាច់​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ចំពោះ​ជន​បង្ក អ្នក​រៀបចំ​ចាត់​ចែង អ្នក​ផ្តល់​ប្រាក់​ទុន​និង​អ្នក​គាំទ្រ​អំពើ​ភេរវ​និយម​បែប​នេះ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ក៏​បាន​ដាស់​តឿន​ប្រទេស​ទាំង​អស់​ឲ្យ​អនុលោម​តាម​ច្បាប់​អន្តរជាតិ​និង​កាតព្វកិច្ច​ដែល​បាន​កំណត់​ក្នុង​សេចក្តី​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​សកម្ម​ជា​មួយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​និង​ស្ថាប័ន​មាន​សម​​ត្ថ​កិច្ច​ពាក់​ព័ន្ធ​ផ្សេង​ទៀត៕

     

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ