លោកស៊ីជីនភីងប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​ជា​មួយ​លោក​បានគីមូន​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ

2018-05-16 11:24:38  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៥​ខែ​ឧសភា លោកស៊ីជីនភីងប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​បាន​គី​មូន​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េ​កាំង។

      ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា វេទិកា​អាស៊ី​ក្រុង​ប៉អៅ​បាន​បង្កើត​ឡើង​នៅ​ដើម​សតវត្សរ៍​នេះក្នុង​គោល​បំណង​ដើម​គឺ​ជំរុញ​បណ្តា​ប្រទេស​អាស៊ី​នានា​មាន​ភាព​រុង​រឿង​និង​ខ្លាំង​ក្លា​ជា​មួយ​គ្នា ដើម្បី​រួម​គ្នា​ប្រឈម​និង​បញ្ហា​និង​លើក​កម្ពស់​ឥទ្ធិពល​របស់​ទ្វីប​អាស៊ី​។បេសកកម្ម​និង​កម្មវត្ថុ​របស់​វេទិកា​មួយ​នេះ​គឺ​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី ក៏​ដូច​ជា​ជំរុញ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​តំបន់​និង​ប្រទេស​នានា​លើ​ពិភពលោក​ផង​ដែរ ដើម្បី​សម្រេច​បាន​នូវ​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ–ឈ្នះ​។​ការ​បង្កើត​ឡើង​និង​ការ​អភិវឌ្ឍ​នៃ​វេទិកា​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ដំណើរ​កំណែ​ទម្រង់​និង​បើក​ទូលាយ​របស់​ប្រទេស​ចិន។រំពឹង​ថា វេទិកា​មួយ​នេះ​អាច​វិវឌ្ឍ​រីក​ចម្រើន​ស្រប​តាម​យុគសម័យ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​អាស៊ី​និង​អង្គភាព​សេដ្ឋកិច្ច​នៃ​ទី​ផ្សារ​ងើប​ឡើង​ថ្មី យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​ជាក់​ស្តែង​សំខាន់ៗអំពី​ការ​អភិវឌ្ឍ​នៃ​ពិភពលោក ហើយ​ផ្តល់​ជា​ទស្សនៈថ្មី គំនិត​ថ្មី​និង​វីធីសាស្រ្ត​ថ្មី​សម្រាប់​ការ​ដោះ​ស្រាយបញ្ហា​ក្នុង​ការ​អភិវឌ្ឍ កែ​លម្អ​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​និង​សម្រេចការ​អភិវឌ្ឍ​ជា​និរន្តរភាព ក៏​ដូច​ជា​ដើរ​តួនាទី​វិជ្ជមាន​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​និង​វិបុលភាព​រួម​នៃ​ប្រទេស​ចិន​និង​ពិភពលោកផង​ដែរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ