ក្រសួងការបរទេសចិនបញ្ជាក់ថា ក្រុមទស្សនាមិត្តភាពនៃបក្សពលករកូរ៉េខាងជើងបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
2018-05-16 15:24:32 cri Web Editor:Liu
ថ្ងៃទី១៥ ខែឧសភា លោកLuKangអ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ប្រាប់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ក្រុមទស្សនាមិត្តភាពនៃបក្សពលករកូរ៉េខាងជើងបានចាប់ផ្តើមបំពេញទស្សនកិច្ចជាមិត្តភាពនៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ខែឧសភាទៅ។
ការបំពេញទស្សនកិច្ចលើកនេះជាវិធានការជាក់ស្តែងមួយដែលអនុវត្តតាមគំនិតឯកភាពរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកKimJongunប្រមុខរដ្ឋកូរ៉េខាងជើង។ក្រុមទស្សនានឹងទៅទស្សនាសមិទ្ធផលនៃការកសាងសេដ្ឋកិច្ចនិងកំណែទម្រង់ក្នុងប្រទេសចិន ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចជាតិរវាងបក្សទាំង២៕