ថ្ងៃទី ១៤ ខែឧសភា តាមម៉ោងប្រទេសកាហ្សាក់ស្ថាន សនិ្នសីទស្តីពីកិច្ចសហប្រតិបតិ្តការផ្នែកពន្ធដារក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយនិងផ្លូវមួយ" បានបើកធ្វើនៅប្រទេសកាហ្សាក់ស្ថានក្រោមប្រធានបទ " រួមគ្នាកសាង "ខ្សែក្រវាត់មួយនិងផ្លូវមួយ ការសម្របសម្រួលនិងកិច្ចសហប្រតិបតិ្តការផ្នែកពន្ធដារ "។
លោក Wang Jun អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារជាតិនៃប្រទេសចិនបានថ្លែងថា ការបង្កើតយន្តការមានប្រសិទ្ធភាពយូរអង្វែងសម្រាប់ប្រទេសនិងតំបន់តាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយធ្វើកិច្ចសហប្រតិបតិ្តការផ្នែកពន្ធដារ វាគឺជាភារកិច្ចជាក់ស្តែងដើម្បីធ្វើឲ្យការគ្រប់គ្រងពន្ធដារអន្តរជាតិមានភាពកាន់តែល្អពេញលេញ គឺជាភារកិច្ចជាក់ស្តែងដើម្បីធ្វើឲ្យបរិយាកាសប្រកបអាជីវកម្មមានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយក៏ជាភារកិច្ចជាក់ស្តែងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ ។ បណ្តាភាគីនានាគួរតែចាត់ទុកស្មារតីផ្លូវសូត្រជាការចង្អុលបង្ហាញផ្លូវ ដើម្បីសម្រេចគោលដៅនៃកិច្ចសហប្រតិបតិ្តការផ្នែកពន្ធដារក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយនិងផ្លូវមួយ"ដែលមានភាពកាន់តែស៊ីជម្រៅ កាន់តែគ្រប់ជ្រុងជ្រោយនិងមានកម្រិតកាន់តែខ្ពស់ ក្នុងន័យរួមគ្នាជំរុញឲ្យប្រទេសនិងតំបន់តាមបណ្តោយផ្លូវសូត្រសម្រេចបានភាពឈ្នះ-ឈ្នះ ការចែករំលែកនិងការអភិវឌ្ឍជាមួយគ្នា ៕