​លោក​វ៉ាង​ យី ជួប​ពិភាក្សា​ជា​មួយ​លោក​បាន​គីមូន​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ថ្មី​នៃ​វេទិកា​អាស៊ី​ក្រុងប៉អៅ​
2018-05-15 15:27:29  cri  Web Editor:Guo

      ថ្ងៃទី ១៤ ខែ​ឧសភា នៅ​ក្រុង​ប៉េកាំង លោក​ វ៉ាង យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក បាន គីមូន ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ថ្មី​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ ។

      ក្នុង​កិច្ច​ជំនួប លោក វ៉ាង​ យី បាន​សំដែង​ការ​ជូនពរ​ចំពោះ​លោក បាន គីមូន​ ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​​ក្រុម​ប្រឹក្សាភិបាល​ និង​បាន​ថ្លែង​ថា វេទិកា​អាស៊ី​ក្រុង​ប៉អៅ​បាន​បង្កើត​ឡើង​រយៈ​ពេល​ ១៧​ឆ្នាំ​មក​ទទួល​បាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ។ លោក វ៉ាង​ យី​រំពឹង​ទុក​ថា ក្រោម​ការ​ដឹក​នាំ​របស់​​ក្រុម​ប្រឹក្សាភិបាល​អាណត្តិ​ថ្មី វេទិកា​នេះ​នឹង​អាច​អភិវឌ្ឍ​ពី​ការ​ឈរ​លើ​ទ្វីប​អាស៊ី​និង​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ រីក​ចម្រើន​ទៅ​ជា​តំណាំង​នៃ​ទ្វីប​អាស៊ី​និង​​ឈាន​ចូល​ទៅ​កាន់​ពិភពលោក ដើម្បី​រួម​ចំណែក​កាន់​តែ​ធំ​ក្នុង​ការ​ពិគ្រោះ​ពិភាក្សា​និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៃ​​ទ្វីប​អាស៊ី​ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​ ។ ក្នុង​ឋានៈ​ជា​ប្រទេស​ម្ចាស់​ផ្ទះ ប្រទេស​ចិន​នឹង​គាំទ្រ​ការ​អភិវឌ្ឍ​របស់​វេទិកា​មួយ​នេះ​ដូច​ពេល​កន្លង​ទៅ​ដដែល​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ