ថ្ងៃទី១៤ខែឧសភា សន្និសីទប្រចាំឆ្នាំលើកទី៧៤នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិបានបើកធ្វើនៅក្រុងបាងកកប្រទេសថៃ។ ថ្លែងក្នុងពិធីបើកសន្និសីទ លោកShamshad Akhtarលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការនេះបានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយសម្រាប់កិច្ចសហប្រតិបត្តិការជាសកលនិងក្នុងតំបន់។
លោកShamshad Akhtarបានកត់សម្គាល់ថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់គឺជាឧត្តមភាពសំខាន់សម្រាប់ការអភិវឌ្ឍរបស់អាស៊ីនិងប៉ាស៊ីហ្វិក។ គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយដែលលើកឡើងដោយលោកស៊ីជីនភីងប្រធានរដ្ឋចិនគឺប្រកបដោយសារសំខាន់ ដែលបានដើរតួនាទីសំខាន់សម្រាប់ការជំរុញការសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងបង្កើនការប្រាស្រ័យទាក់ទងនិងការតភ្ជាប់គ្នាក្នុងតំបន់ជាដើម ដែលនឹងបំពេញបន្ថែមជាបន្តបន្ទាប់នូវកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕