អគ្គ​ស្នងការដ្ឋាន​ក្រុង​Surabajaឥណ្ឌូណេស៊ី​រង​ការ​វាយប្រហារ​ ​បានបណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​និង​៦​នាក់​ទៀត​រងរបួស
2018-05-15 14:54:50  cri  Web Editor:Wang

  ​​​​​  ថ្ងៃទី​១៤​ខែ​ឧសភា​ ​អគ្គ​ស្នងការដ្ឋានក្រុង​Surabajaទី​រួម​ខេត្ត​ជ្វា​ខាង​កើត​នៃ ប្រទេស​ឥណ្ឌូណេស៊ី​បាន​កើត​មាន​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​ ​ជន​បង្ក​​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ដោយឡែក​​សម្រុក​ចូល​ទៅ​ក្នុង​​ស្នងការដ្ឋាន​បាន​បំផ្ទុះ​គ្រាប់​បែក​ ​ដែល​​បណ្តាល​ឲ្យ​ជនស៊ីវិល​២​នាក់​និង​ប៉ូលិស​៤​នាក់​រង​របួស​។ ​រីឯ​ជន​បង្ក​ទាំង​៤​នាក់​សុទ្ធតែ​បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​លើក​នេះ​​។

      សូមបញ្ជាក់ថា​ ​ក្រុង​Surabaja​និង​តំបន់​ជុំវិញ​បាន​កើត​មាន​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​ជាច្រើន​លើក​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​​ស្លាប់​និង​រងរបួស​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ