ថ្ងៃទី១៥ខែឧសភា លោកស្រីលាវអែហួអ្នកនាំពាក្យព័ត៌មាននៃនាយករដ្ឋានស្ថិតិជាតិចិនបានថ្លែងក្នុងសន្និសីទកាសែតដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា ក្នុងខែមេសាកន្លងទៅនេះ សេដ្ឋកិច្ចជាតិចិនបានដំណើរការក្នុងសភាព នឹងនរជាទូទៅ។
លោកស្រី លាវអែហួបានថ្លែងទៀតថា ការដំណើរការនៃសេដ្ឋកិច្ចក្នុងខែមេសាបានបន្តនិន្នាការអភិវឌ្ឍក្នុងសភាពនឹងនរនិងវិវឌ្ឍទៅរកភាពល្អប្រសើរ សំខាន់គឺមានលក្ខណៈពិសេស៣ចំណុច ទីមួយគឺការដំណើរការមានសភាពនឹងនរ ទីពីរគឺបានបង្កើនកម្លាំងរស់រវើកនិងទី៣គឺបានលើកកម្ពស់ប្រសិទ្ធភាព៕