-អគ្គស្នងការដ្ឋានក្រុងSurabayaប្រទេសឥណ្ឌូណេស៊ីរងការវាយប្រហារ បានបណ្តាលឲ្យមនុស្ស ៤ នាក់ស្លាប់បាត់បង់ជីវិត និង៦ នាក់ទៀតរងរបួស ។
-ប្រទេសឥណ្ឌណេស៊ីសន្យាថា នឹងធានាការពារសន្តិសុខនិងសុវត្ថិភាពនៃការប្រកួតកីឡាអាស៊ីឆ្នាំ ២០១៨ ។
-ប្រទេសចិនថ្កោលទោសចំពោះរឿងវាយប្រហារដោយភេរវនិយមដែលបានកើតឡើងនៅប្រទេសឥណ្ឌូនេស៊ីនិងបារាំង ។
-ប្រទេសចិនសង្ឃឹមថា បណ្តាភាគីនានានៃប្រទេសមីយ៉ាន់ម៉ាអាចស្តារសុខសន្តិភាពឡើងវិញនៅតាមព្រំដែនរវាងប្រទេសចិននិងមីយ៉ាន់ម៉ា ព្រមនិងដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនា ។
-ព្រះរាជវង្សានុវង្សថៃរៀបចំធ្វើពិធីបុណ្យភ្ជួររាស់នៅរដូវផ្ការីក ដើម្បីបួងសួងសុំឲ្យមានធាតុអាកាសល្អ អំណោយផលដល់ការដាំដុះនិងប្រមូលបានទិន្នផលច្រើន ។