ក្នុងសំឡេងប្រឆាំងតវ៉ាយ៉ាងខ្លាំងរបស់ជនជាតិប៉ាឡេស្ទីននិងសំឡេងថ្កោលទោសរបស់ប្រទេសជាច្រើន នៅថ្ងៃទី ១៤ ខែឧសភា ស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែលបានដាក់ឲ្យដំណើរការជាផ្លូវការនៅក្រុងហ្សេរុយសាឡិម ។ ថ្ងៃដដែល ប្រជាជនប៉ាឡេស្ទីនបានធ្វើដង្ហែក្បួនទ្រង់ទ្រាយធំនៅគ្រប់តំបន់នៃប្រទេសប៉ាឡេស្ទីន ព្រមនិងកើតមានការប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែលផងដែរ បច្ចុប្បន្ននេះបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនចំនួន ៥៥ នាក់ស្លាប់បាត់បង់ជីវិត និងជាង ២៨០០ នាក់ទៀតរងរបួស ៕