ថ្ងៃទី១៤ខែឧសភាជាថ្ងៃបុណ្យភ្ជួររាស់ក្នុងរដូវផ្ការីកនៃប្រទេសថៃដែលធ្វើឡើងក្នុង១ឆ្នាំម្តង។នៅថ្ងៃដដែល ព្រះបាទMaha Vajiralongkomព្រះមហាក្សត្រថៃបានយាងជាព្រះរាជអធិបតីក្នុងពិធីភ្ជួររាស់ក្នុងរដូវផ្ការីកនៅវាលព្រះស្រែនៅក្រុងបាងកក ដើម្បីបួងសួងសុំឲ្យអាកាសធាតុល្អមានអំណោយផលដល់ការដាំដុះនិងប្រមូលបានទិន្នផលច្រើនក្នុងឆ្នាំនេះ។
ដោយឡែក លោកប្រាយុទ្ធនាយករដ្ឋមន្រ្តីថៃបានថ្លែងសុន្ទរកថាកាលពីថ្ងៃទី១៣ខែឧសភា ដើម្បីសម្តែងការសួរសុខទុក្ខនិងជូនពរក្នុងថ្ងៃបុណ្យចំពោះប្រជាកសិករទូទាំងប្រទេស។លោកប្រាយុទ្ធបានអំពាវនាវប្រជាកសិករទាំងឡាយឲ្យជឿទុកចិត្តលើរដ្ឋាភិបាល ព្រមទាំងអះអាងថា រដ្ឋាភិបាលថៃប្រាកដជានឹងដោះស្រាយបាននូវបញ្ហាអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីផ្តល់សុខសុភមង្គលជូនដល់ប្រជាជន៕