ពេលឆ្លើយតបអំពីរឿងកូរ៉េខាងជើងនឹងបោះបង់ចោលទីលានសាកល្បងនុយក្លេអ៊ែរនៅPunggye–ri លោកលូខាងអ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ទង្វើរបស់កូរ៉េខាងជើងបានបង្ហាញពីបំណងល្អក្នុងការជំរុញឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយគ្លេអ៊ែរគួរតែទទួលបានការលើកទឹកចិត្តនិងគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ។
សូមរំលឹកថា ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី១២ខែឧសភាឲ្យដឹងថា កូរ៉េខាងជើងនឹងធ្វើពិធីបោះបង់ចោលទីលានសាកល្បងនុយក្លេអ៊ែរនៅPunggye–riក្នុងអំឡុងពេលពីថ្ងៃទី២៣ដល់២៥ខែឧសភាតាមស្ថានភាពនៃធាតុអាកាស ព្រមទាំងនឹងអញ្ជើញអ្នកសារព័ត៌មានចិន រុស្ស៊ី អាមេរិក អង់គ្លេសនិងកូរ៉េខាងត្បូងឲ្យទៅយកព័ត៌មាននៅនឹងកន្លែងទៀតផង៕