ភាគី​ចិន​ថ្កោលទោស​ហេតុការណ៍​វាយប្រហារ​ដោយ​ភេរវនិយម​ដែល​កើត​ឡើង​នៅ​ឥណ្ឌូណេស៊ី​និង​បារាំង​
2018-05-15 15:26:36  cri  Web Editor:Liu

    ថ្ងៃទី​១៤ ខែឧសភា ​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​ លោក​LuKangអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានថ្កោលទោស​ចំពោះ​ហេតុការណ៍​វាយប្រហារ​ដោយ​ភេរវកម្ម​ដែល​កើត​ឡើង​នៅ​ទីក្រុងSurabaja​ប្រទេស​ឥណ្ឌូណេស៊ី​និង​ទីក្រុង​ប៉ារី​ប្រទេស​បារាំង។

លោក​LuKang​បាន​បញ្ជាក់ថា​ ​ភាគី​ចិន​ប្រឆាំង​នឹង​ភេរវនិយម​គ្រប់​គ្រប់រូបភាព​ ហើយ​រីករាយ​​បង្កើន​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ភាគី​ឥណ្ឌូណេស៊ី​និង​សហគមន៍​អន្តរជាតិ ​រួមគ្នា​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​និង​ការ​ប្រឈម​ពី​ភេរវនិយម​ ក្នុង​ន័យ​គាំពា​សន្តិភាព​និង​ស្ថិរភាព​នៅ​បណ្តា​ប្រទេស​និង​តំបន់​នានា៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ