នាពេលថ្មីៗនេះ លោកEricThohirប្រធានគណៈកម្មាធិការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨របស់ប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា បច្ចុប្បន្នឥណ្ឌូណេស៊ីបានបង្កើតយន្តការប្រឆាំងភេរវនិយមពិសេស ដើម្បីធានាការពារសន្តិសុខនៅក្នុងអំឡុងពេលបើកការប្រកួតកីឡាអាស៊ីដែលនឹងរៀបចំធ្វើនៅខែសីហាខាងមុខនេះ។
ថ្ងៃដដែល លោកThohirបានថ្លែងថា ឥណ្ឌូណេស៊ីគ្រោងដាក់ពង្រាយកម្លាំងប៉ូលីសនិងកងទ័ពដើម្បីធានាការពារសន្តិសុខនិងសុវត្ថិភាពនៅក្នុងអំឡុងពេលបើកការប្រកួតកីឡាអាស៊ី។ទន្ទឹមនឹងនេះ ក៏នឹងដាក់ឲ្យដំណើរការយន្តការសន្តិសុខបណ្តាញអ៊ីនធឺណែត ដើម្បីទប់ទល់នឹងការគំរាមកំហែងភេរវនិយមតាមបណ្តាញអ៊ីនធឺណែតផងដែរ៕