ថ្ងៃទី ១៣ ខែឧសភា ស្ថានទូតចិនប្រចាំនៅប្រទេសឥណ្ឌូណេស៊ីបានចេញសេចកី្តប្រកាសមួយ ដើម្បីដាស់ឲ្យប្រជាពលរដ្ឋចិននៅប្រទេសឥណ្ឌូណេស៊ីឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្តិភាពផ្ទាល់ខ្លួន ។
ដោយសារថ្ងៃបុណ្យរ៉ាម៉ាដាន់ជិតចូលមកដល់ ដូច្នេះស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំនៅឥណ្ឌូណេស៊ីបានដាស់តឿនឲ្យប្រជាពលរដ្ឋចិននៅឥណ្ឌូណេស៊ីយកចិត្តទុកដាក់នឹងស្ថានការណ៍សនិ្តសុខក្នុងតំបន់ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខាងសុវត្តិភាព បើសិនជាគ្មានការចាំបាច់ ចៀសវាងកុំទៅកាន់កន្លែងដែលមានមនុស្សកកកុញច្រើន ដូចជាវិហារសាសនាជាដើម ជាការប្រសើរគឺកាត់បន្ថយការចេញទៅក្រៅ ។ បើសិនជាជួបនឹងសភាពការណ៍ជាបន្ទាន់ ចាំបាច់ត្រូវរក្សាភាពស្ងប់ស្ងាត់ នឹងចាកចេញពីកន្លែងកើតហេតុជាបន្ទាន់ ឬក៏ចាត់វិធានការការពារខ្លួនតាមសភាពជាក់ស្តែងនៅកន្លែងកើតហេតុ ព្រមនិងប្តឹងប៉ូលិសភ្លាមឬក៏អាចទាក់ទងមកកាន់ស្ថានទូតឬស្ថានកុងស៊ុលចិនប្រចាំនៅឥណ្ឌូណេស៊ីដើម្បីស្វែងរកជំនួយ ៕