សមត្ថកិច្ច​ប៉ូលិស​ថៃ​បាន​ឆែក​ឆេរ​និង​ចាប់​បាន​គ្រឿង​ញៀន​គិត​ជា​ទឹក​ប្រាក់​១​ពាន់​លាន​បាត
2018-05-14 15:06:28  cri  Web Editor:Guo

      តាម​ដំណឹង​ប្រព័ន្ធ​សារព័ត៌មាន​ថៃ​ផ្សាយ​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​ប៉ូលិស​ថៃ​បាន​​ស្កាត់​រថយន្ត​គួរ​ឲ្យ​សង្ស័យ​ចំនួន​៤​គ្រឿង​នៅ​ក្រុង​បាងកក ​និង​បាន​ឆែក​ឆេរ​ឃើញ​គ្រឿង​ញៀន​គិត​ជា​ទឹក​ប្រាក់​ជាង​១ ពាន់​លាន​បាត់ថៃ ។

      សូម​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិត​មែន​តែ​ប្រទេស​ថៃ​បាន​បង្កើន​កម្លាំង​​ក្នុង​ការ​វាយ​បង្រ្កាប​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ក្តី ក៏​ប៉ុន្តែ​ស្ថានភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​តែ​មាន​ភាព​តាន​តឹង​ដដែល ។ តាម​ឯកសារ​ស្ថិតិ​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​នៃ​ប្រទេស​ថៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​មុន នៅ​ទូទាំង​ប្រទេស​ថៃ អាជ្ញាធរ​​ប៉ូលិស​បាន​ចាត់​ចែង​សំណុំ​រឿង​ជួញ​ដូរ​គ្រឿង​ញៀន​ជិត ២ សែន ៦ ម៉ឺង​ករណី ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ