លោក​លាវហឺ​បេសកជនពិសេស​របស់​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​នឹង​អញ្ជើញ​​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើការ​ពិភាក្សា​​ដោយ​តប​តាម​កា​រអញ្ជើញ
2018-05-14 16:04:09  cri  Web Editor:Wang

  ថ្ងៃទី​១៤​ខែ​ឧសភា​ ​លោក​លូខាង​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​ថា​ ​តបតាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​អាមេរិក​ ​លោក​លាវហឺ​ ​បេសកជន​ពិសេស​របស់​លោក​ស៊ី​ជីនភីង​ប្រធានរដ្ឋចិន​ ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​  ​ឧបនាយករដ្ឋមន្រ្តី​ចិន​និងជា​អ្នកដឹកនាំ​នៃ​​ភាគីចិន​សម្រាប់​​កិច្ចសន្ទនា​​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ចិននិង​សហរដ្ឋ​អាមេរិក​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ពី​ថ្ងៃទី​១៥​ដល់​១៩​ខែ​ឧសភា​ខាង​មុខ​។ ​ដល់​ពេលនោះ​ ​លោក​លាវហឺ​នឹង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជា​មួយ​ក្រុម​ការងារ​​សេដ្ឋកិច្ច​អាមេរិក​ដែល​​ដឹកនាំ​ដោយ​លោក​ម្នូឈីន​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​។

    លោក​លូខាង​បាន​ថ្លែង​ថា​ ប្រទេសចិន​រីករាយ​ក្នុងការ​ធ្វើ​កិច្ច​​ខិតខំ​រួម​គ្នា​​ជាមួយ​អាមេរិក​ ​ដើម្បី​ជំរុញ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ជុំ​ថ្មី​​ដែល​ជិត​នឹង​បើក​ធ្វើ​នេះ​ឲ្យ​ទទួលបាន​សមិទ្ធផល​វិជ្ជមាន​និង​ប្រកប​ដោយ​ភាព​ស្ថាបនា​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ