ថ្ងៃទី១៣ខែឧសភា លោកMikePompeo រដ្ឋមន្រ្តីការបរទេសអាមេរិកបានថ្លែងថា ប្រសិនបើកូរ៉េខាងជើងអាចសម្រេចបាននូវការគ្មានអាវុធនុយគ្លេអ៊ែទាំងស្រុង នោះអាមេរិកនឹងលុបចោលការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចចំពោះកូរ៉េខាងជើង ព្រមទាំងអនុញ្ញាតឲ្យមូលធនឯកជនអាមេរិកទៅបណ្តាក់ទុននៅកូរ៉េខាងជើងនិងជួយឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងដើរឆ្ពោះទៅរកវិបុលភាពទៀតផង។
លោក MikePompeoបានថ្លែងបែបនេះក្នុង ពេលចូលរួមកម្មវិធីទូរទស្សន៍មួយនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេងកូឡុំប៊ីនាថ្ងៃដដែលនោះ៕