អាជ្ញាធរប៉ូលិសឥណ្ឌូណេស៊ីបានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១៣ខែឧសភាថា នាព្រឹកថ្ងៃដដែល វិហារគ្រិស្តសាសនា៣កន្លែងនៅក្រុងSurabayaនៃខេត្តJava ខាងកើតបាន រងការវាយប្រហារដោយបំផ្ទុះបែបអត្តឃាតជាបន្តបន្ទាប់ បានបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់និង៣៨នាក់ទៀតរងរបួស។
អាជ្ញាធរមូលដ្ឋានបានបង្ហាញថា មានប៉ូលិសយ៉ាងហោចណាស់២នាក់ដែលកំពុងយាមល្បាតក្នុងវិហារបានស្លាប់ក្នុងការវាយប្រហារ។ តាមការស៊ើបអង្កេតជាជំហានដំបូងបានឲ្យដឹងថា ជនបង្កបានស្លាប់នៅនឹងកន្លែង៕