ថ្ងៃទី ១៣ ខែឧសភា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានឆ្លងតាមរយៈអ្នកនាំពាក្យរបស់លោកចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដើម្បីសម្តែងការអបអរសាទរចំពោះប្រទេសអ៊ីរ៉ាក់ដែលបានរៀបចំធ្វើការបោះឆ្នោតរដ្ឋសភាដោយជោគជ័យ ។
សេចក្តីថ្លែងការណ៍នេះបានចែងថា ការបោះឆ្នោតលើកនេះជាសញ្ញាដែលបង្ហាញថា ក្រោយពីការយកឈ្នះលើអង្គការជ្រុលនិយមរដ្ឋអ៊ីស្លាមរួចហើយ ប្រទេសអ៊ីរ៉ាក់បានបោះមួយជំហានទៅមុខក្នុងកិច្ចកសាងដំណើរប្រជាធិបតេយ្យ ៕